ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញទទួលអំណោយពីសាធារណរដ្ធប្រជាមានិតចិន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ខេត្តព្រៃវែង) ឯកឧត្ដម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញទទួលថ្នាំ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាអំណោយសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តម ឯក សំអុល ប្រធានសមាគមន៌មិត្តភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគមន៍មិត្តភាព កម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំនៃសមាគមន៍ទាំងអស់ ដែលបានចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងការឧបត្ថមថ្នាំនេះ ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៍កាចសាហាវបំផុតនាពេលនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។