ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យលទ្ធការងារសម្រេចបានក្នុងការដោះស្រាយបញ្ហាទំនាស់រវាងអាជីវករនៅផ្សារព្រែកដំបូកស្ថិតនៅក្នុងភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

(កំពង់ចាម) ÷នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកកិច្ចប្រជុំ ពិនិត្យលទ្ធផលការងារសម្រេចបានក្នុងការដោះស្រាយបញ្ហាទំនាស់រវាងអាជីវករនៅផ្សារព្រែកដំបូក ស្ថិតនៅក្នុងភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលក្រុមការងារគណៈកម្មការចម្រុះថ្នាក់ខេត្ត និងអជ្ញាធរមូលដ្ឋាន ធ្វើការដោះស្រាយអស់រយៈពេលជាងមួយខែកន្លងមក ដោយបានទទួលលទ្ធផលប្រកបដោយផ្លែផ្កា។

បន្ទាប់ពីក្រុមការងារ បានរាយការណ៍អំពីលទ្ធផលការសម្របសម្រួលដោះស្រាយក្នុងជំហានទី១ និងវឌ្ឍនភាពលទ្ធផលសម្របសម្រួលដោះស្រាយក្នុងជំហានទី២រួចមក នៅពេលបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើដល់ក្រុមការងារចំរុះថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយក្នុងជំហានទី១ បានលទ្ធផលល្អ និងស្នើសុំបន្តដោះស្រាយជំហានទី២នេះ អោយបានចប់ឆាប់ៗ ដើម្បីជួយសម្រួលដល់ការលក់ដូររបស់បងប្អូនអាជីវករយើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។