ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ហើយនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទាំងបី,

(ភ្នំពេញ) ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ហើយនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទាំងបី, ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល, អនុប្រធាន និងជាសមាជិក ចុះមូលដ្ឋានឃុំទាំង ៣២ ក្នុងស្រុកទាំងបី ដែលបានចូលរួមចំណែកជាមួយខ្ញុំ ដែលមានជាបច្ច័យ និងគ្រឿងបរិក្ខា ដើម្បីនាំយកទានព្រះវស្សាចំនួន ១១៣ គូ ទៅប្រគេនព្រះតេជគុណព្រះគ្រូចៅអធិការដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន ១១៨ ស្ថិតនៅតាមបណ្តាឃុំទាំង ៣២ ឃុំ ស្រុកចំនួនបី ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅបណ្តានៅក្នុងសកលលោកកំពុងតែប្រឈម ពីការរីករាលជាសកលដោយជម្ងឺកូវិដ ១៩ យ៉ាងណាក្តី ។ ដើម្បីឆ្លើយតបស្នងគុណបំណាច់ដែលបានលះបង់ពេលវេលា​ និងថវិការបស់ ឯកឧត្តម លោកជំទាវ លោក និងស្រី ក្នុងពិធីបុណ្យនេះ ខ្ញុំសូមឧទ្ទិសភាគផលបុណ្យកុសលទានដែលបានកសាងរួមគ្នានេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសហការីទាំងអស់ ទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗថែមទៀត ដែលគណបក្សប្រជាជន និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ជូន ព្រមទាំងទទួលបានពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។