ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យមើល អំពីវឌ្ឍនភាពនៃការសាងសង់ច្រាំងព្រែកកុយ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២១
សមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាបានលេចជារូបរាងឡើង គឺច្រាំងព្រែកកុយ ស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់ពីច្រាំងព្រែកដ៏ធំមួយនេះបានបាក់ស្រុតដែលសារទឹកជំនន់កាលពីឆ្នាំកន្លងទៅ ដោយបានបាក់ស្រុតនូវលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង រួមនិងផលដំណាំជាច្រើនទៀតក៏ត្រូវបានរងផលប៉ះពាល់យ៉ាងដំណំផងដែរ។

បើតាមមន្ត្រីបច្ចេកទេសធនធានទឹកបានជម្រាបជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ថា ការសាងសង់ច្រាំងព្រែកកុយ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស មានប្រវែង ៥៥០ម៉ែត្រ បច្ចុប្បន្នក្រុមជាងកំពុងដំណើរការសាងសង់ជាធម្មតាទោះមានឧបស័គ្គខ្លះដោយសារជំងឺកូវីដ-១៩ ដ៏ដោយ ហើយក្រុមមន្ត្រីបច្ចេកទេសបាន អេះអាងថាសំណង់មួយនេះរួចរាល់១០០% នៅមុនរដូវទឹកឡើងឆ្នាំ២០២១នេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។