ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ការបន្តផ្គត់ផ្គង់សម្លៀកបំពាក់ពេទ្យ គ្រែស្នាក់នៅធ្វើចត្តាឡីស័ក និងអង្ករ ទៅកាន់ស្រុកទាំងបី៖

(ភ្នំពេញ) ក្នុងគោលបំណងបំពេញបន្ថែម ទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ កំពុងប្រឈមនៃការរីករាលដាលជម្អឺកូវិដ ១៩ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកជើងព្រៃ និងស្រុកកំពុងសៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ៨កើត ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំងបី ខ្ញុំបានចាត់ឲ្យឯកឧត្តម ចាន់ ហេង នាយករងខុទ្ទល័យរបស់ឯកត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំយកសម្លៀកបំពាក់ពេទ្យ, គ្រែបត់សម្រាប់សម្រាកធ្វើចត្តាឡីស័ក និងអង្ករ យកទៅផ្តល់ជូនស្រុកទាំងបី ដើម្បីមានលទ្ធភាពបន្តជួយសង្គ្រោះប្រជាពលរដ្ឋបន្ថែមទៀត មានដូចខាងក្រោម៖
១) ស្រុកជើងព្រៃ ទទួលបានអាវ PPE ចំនួន ១០០ សម្រាប់,
២) ស្រុកកំពង់សៀម ទទួលបាន គ្រែបត់ចំនួន ១៥០ គ្រែ, និង
៣) ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ទទួលបានអង្ករចំនួន ១០ តោន ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។