ព័ត៌មានជាតិ

ពិធីក្រុងពាលីជួសជុលដំបូលព្រះវិហារវត្ដឥន្ទកោសី

 

ព្រឹកថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្ដម ង៉ោ ប៊ុនថាន ប្រធានក្រុមការងារចុះជួយឃុំកោះសំរោង និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម និងលោកជំទាវ ម៉ក់ សុីថា ដោយមានការចូលរួមអមដោយលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម និងសហការី រួមនិងអាជ្ញាធរឃុំកោះសំរោង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីដើម្បីជុួសជុលព្រះវិហារដែលមានភាពទ្រុឌទ្រោម ។
ក្នុងពិធីនេះដែរឯកឧត្ដមប្រធានក្រុមការងារចុះជួយឃុំកោះសំរោង បាននាំយកបច្ច័យរបស់ឯកឧត្ដមរដ្ឋមន្ដ្រីចំនួន ១៤០០០$ រួមនឹងលោកអភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងសហការី ចំនួន៤០០០០០រៀល ដើម្បីចូលរួមក្នុងការកសាងដំបូលព្រះវិហារវត្ដឥន្ទកោសី (កោះជ្រូក) ស្ថិតនៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។