ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនិងភេសជ្ជៈ:មួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ចាម ទៅផ្ដល់ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ”មេគង្គកំពង់ចាម”

(កំពង់ចាម) នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនិងភេសជ្ជៈមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ចាម ទៅផ្ដល់ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ”មេគង្គកំពង់ចាម” និងកន្លែងសំរាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នាវិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ រហូតបានជាសះស្បើយជាបន្តបន្ទាប់ នឹងទទួលការជឿទុកចិត្ត ការគាំទ្រពីសំណាក់អ្នកជំងឺដែលធ្លាប់បានមកសម្រាកព្យាបាលកន្លងមក។ ឯកឧត្តមអ៊ុន ចាន់ដា ក៏បានស្នើដល់ក្រុមគ្រូពេទ្យឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺដ៏កំណាចនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។