ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយករដ្ឋបាល លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត។

របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖
១ -ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបសកម្មភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីការស្តីពីការបង្កើតគណៈកម្មការប្រឆាំងពលកម្មកុមារខេត្តកំពង់ចាម
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២១
៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីនីតិវិធីនៃការបំពេញបែបបទពាក្យស្នើសុំសេវាការលក់ផ្តាច់ ឬផ្ទេរកម្មសិទ្ធដីធ្លីដែលបានចុះបញ្ជីរួច(ប្លង់រឹង)
៦-បញ្ហាផ្សេងៗ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។