ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃ និងស្រុកបាធាយ

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការនៃការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ជំហាន២ ដូសទី២ ប្រមាណជាង២៨ មុឺននាក់ ដោយឥតគិតថ្លៃ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះដែរ ទោះបីជាប្រជាពលរដ្ឋយើង បានទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ រួចហើយក្ដី ក៏ត្រូវចូលរួមទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នថែមទៀត នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងអសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីមេរោគដ៏កំណាចមួយនេះ ឲ្យជៀសឆ្ងាយពីហគមន៍កម្ពុជាយើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។