ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះសិក្សាលម្អិតគម្រោងកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ជាក្រុងមួយដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨ ប៉ុន្តែជាអកុសលនៅឆ្នាំបន្ទាប់ពីទទួលដោយគ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គបានវាយប្រហារនូវផ្នែកមួយចំនួននៃសួនច្បារនៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម ប្រវែងរាប់ពាន់ម៉ែត្រ។ ដើម្បីស្តារសោភ័ណភាពទីក្រុងកំពង់ចាមឲ្យកាន់តែមានភាពស្រស់បំព្រងគួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នោះ នៅរសៀលថ្ងៃទី២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងសិក្សាលម្អិតអំពីស្ថានភាពនៃសួនច្បារខាងលើដើម្បីធ្វើការជួសជុលកែលម្អ និងដាំឈើផ្កាបន្ថែម៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។