ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្ត បម្រើ ពលរដ្ឋ គ្រប់សកម្មភាព!

(ភ្នំពេញ) ÷ក្រោយពេលមមាញឹក ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋអស់ជាងកន្លះខែ ក្នុងអំឡុងពេលមានទឹកជំនន់មក នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមជាមួយកម្លាំងចម្រុះមានដូចជា កម្លាំងមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជាកម្លាំងប្រជាការពារ មន្ទីរអង្គភាពជំនាញខាងប្រព័ន្ធ ផ្លូវ លូ និង យុវជន ស.ស.យ.ក ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះ បោស លាងសម្អាតផ្ទះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធ ជួយដល់ប្រជាពលរដ្ឋ ដែលទើបចូលមកកាន់លំនៅដ្ឋានវិញ ក្រោយពីលំនៅដ្ឋានពួកគាត់ត្រូវបានលិចទឹកអស់មួយរយៈ ក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។