ព័ត៌មានជាតិ

ថ្ងៃទី២៥ ខែកក្ដដា រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៦នាក់,ជាសះស្បើយចំនួន ៩៤នាក់ និងស្លាប់ចំនួន ៣នាក់

(ខេត្តព្រៃវែង) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៦នាក់,ជាសះស្បើយចំនួន ៩៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន ៦នាក់ ដូចខាងក្រោម:

១- ស្រុកព្រះសេ្ដច ចំនួន ​២៧នាក់
២- ស្រុកមេសាង ចំនួន ​១០នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ​៩នាក់
៤- ស្រុកកំចាយមារ ចំនួន​ ៧នាក់
៥- ស្រុកពារាំង ចំនួន​ ៥នាក់
៦- ស្រុកកំពង់ត្របែក ចំនួន ៣នាក់
៧- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
៨- ស្រុកកញ្ជ្រៀច ចំនួន ២នាក់
៩- ស្រុកពាមរក៍ ចំនួន ១នាក់
១០-ស្រុកពាមជរ ចំនួន ១នាក់
១១-ស្រុកបាភ្នំ ចំនួន ១នាក់
១២-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់
១៣-មកពីខេត្តស្វាយរៀង ចំនួន ៦នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៦នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។