ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សូមចូលរួមអបអរសាទរ លោកតាអាយុ ១០៤ឆ្នាំ នៅស្រុកស្រីសន្ធរ បានទទួលការឧបត្ថម្ភដ៍ថ្លៃថ្លាពីសម្តេចតេជោ នាយករដ្ឋមន្ត្រី

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១ ជាការលើកទឹកចិត្ត ដល់លោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដែលលោកតា មានស្មារតីខ្ពស់ អញ្ជើញចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងដូសទី១ ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សម្ដេចតេជោ បានផ្ដល់នូវអំណោយ សម្ភារៈជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនលោកតា សម្រាប់ផ្គត់ផ្គង់ជីវភាព ។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទៅទូទាំងប្រទេស បាននាំយកថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ខ្នងផ្ទះ លោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ កក្កដា កន្លងទៅ។

អំណោយលើកទឹកចិត្តរបស់សម្ដេចតេជោ ផ្ដល់ជូនលោកតា នាឱកាសនោះ មាន ៖ ថវិកាចំនួន ៣លានរៀល មី ០៨កេស ត្រីខ ០១កេសធំ ទឹកសុទ្ធ ០២កេស អង្ករ ០៤បេ ទឹកត្រី ០២យួរ និងប្រេងឆា០២ដប។

គួរបញ្ជាក់ថាមកដល់ពេលនេះ ក្រុង/ស្រុក ចំនួន ១០ នៃខេត្តកំពង់ចាម បានដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត និងមានអាយុ១៨ឆ្នាំឡើង ដោយឥតគិតថ្លៃ បានចំនួន ៤៦១.៣៤៧នាក់ ស្មើនឹង ១២២,៨៣% និងចាក់ក្នុងដូសទី ២ បានចំនួន ១៩៣.៨៧៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។