ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ-អាមេរិកាំងសរសើរពីវិធានការការពារកូវីដ-១៩ និងចត្តាឡីស័កសម្រាប់ជនបរទេសនៅកម្ពុជា

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ទីស្ដីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី កម្ពុជា លោក នាង សាវុន សព្វថ្ងៃកំពុងធ្វើការនៅអង្គការណាសា NASA ផ្នែកតម្លើងគ្រាប់រ៉ុកកែតទៅអវកាស។ លោក សាវុន លាន់មាត់ថា បែកគ្នាយូរយ៉ាងណាក្តី ក៏ការស្រឡាញ់រាប់អានខ្ញុំនៅដដែលហើយកាន់តែស្និទ្ធស្នាលជាងមុន។ លោកបានផ្ញើអាវយឺត NASA ជាអនុស្សាវរីយ៍អោយខ្ញុំ១ដែរ។

ពិតណាស់ចំពោះខ្ញុំ ការគោរពស្រឡាញ់រាប់អានគ្នាគឺមិនសំដៅលើតួនាទីបុណ្យស័ក្តិធំតូច ឬមានក្រអ្វីឡើយ។ អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺជាឱកាសដែលបានបម្រើការងារជូនសម្តេច បានចូលរួមដោះស្រាយវិវាទដីធ្លីនិងវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។

លោក នាង សាវុន ក្រោយពីបញ្ចប់ធ្វើចត្តាឡីស័ក១៤ថ្ងៃរួចហើយ គាត់បានសរសើរអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងវិធានការការពារកូវីដ-១៩ នៅកម្ពុជាថាធ្វើបានល្អ។ លោកមានការពេញចិត្តនិងកោតសរសើរចំពោះសមិទ្ធផលដែលកំពុងរីកចម្រើនក្រោមស្នាដៃដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ លោកសាវុនក៏មានបំណងគៀងគរធនធានយុវជនពីសហរដ្ឋអាមេរិក និងរូបលោកខ្លួនឯងផ្ទាល់ក៏មានបំណងចង់ចូលរួមជួយកសាងសង្គមជាតិផងដែរ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។