ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷រឹតតែហក់ឡើងខ្លាំងជាងយប់ម្សិលមិញមិនធ្លាប់មានក្នុងឆ្នាំ២០២២១នេះ ទឹកឡើងជិត១ម៉ែត្រកន្លះ!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានភាពកំពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងខ្លាំងជាងកាលពីយប់ម្សិលមិញដោយទឹកថ្ងៃនេះទឹកឡើងដល់កំពស់៩,៥២ម៉ ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង១,៤៨ម៉ែត្រ។ កំពស់ទឹកនាពលេនេះបើធៀបទៅនឹងឆ្នាំ កន្លងទៅទឹកមានកំពស់៤,៣៣ម៉ែត្រប៉ុណ្ណោះនេះបើយោងរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម។

ដោយឡែកបើយោងតាមការព្យាការណ៍រយះពេល៣ថ្ងៃរបស់ក្រសួងធនធានទឹកវិញ នៅថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១គឺទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមគឺនឹងបន្តឡើងបន្ថែមទៀតដល់កំពស់១០,២៤ម៉ែត្រ។

យ៉ាងណាក៏ដោយជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែអំពាវនាវឲ្យបងប្អូន មានការប្រុងប្រយ័ត្ន ចំពោះចាស់ជរា ហើយក្មេងតូចៗគឺអាចប្រឈមនឹងលង់ទឹកស្លាប់ ដោយឪពុកម្តាយមិនបានដឹង និងត្រូវការពារក្រុមគ្រួសារជៀសផុតពីសត្វអសិរពិសទាំងឡាយ ផងដែរ៕

អត្ថបទ AKP kc

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។