ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប បញ្ជាក់ជូនសាធារណៈជនឱ្យបានដឹងថា គម្រោងពង្រីកឆ្នេរ មានគោលបំណងពង្រីកតំបន់កំសាន្តឱ្យបានច្រើន

(ខេត្តកែប) រដ្ឋបាលខេត្តកែប បានធ្វើការច្រានចោលការចោទប្រកាន់របស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានផ្សព្វផ្សាយថា ការរៀបចំគម្រោងពង្រីកឆ្នេរនៅមុខសាលាខេត្ត ធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់អាជីវករដែលកំពុងអាស្រ័យផលលើដីចំណីឆ្នេរសាធារណៈនៅតំបន់នេះ។

រដ្ឋបាលខេត្តកែប សូមធ្វើការបញ្ជាក់ជូនសាធារណៈជនឱ្យបានដឹងថា គម្រោងពង្រីកឆ្នេរនេះ មានគោលបំណងពង្រីកតំបន់កំសាន្តឱ្យបានច្រើន ដែលជាសកម្មភាពពង្រីកសត្តានុពលរបស់ខេត្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកាន់តែច្រើនជាងមុន ដោយមិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ និងពុំមានបិទការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់អាជីវករនៅតំបន់នេះឡើយ។

ការអនុវត្តគម្រោងរៀបខឿនពង្រីក ច្រាំងសមុទ្រនៅមុខសាលាខេត្ត ជាគម្រោងដែលរៀបចំឡើងដោយផ្អែកតាមចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត និងស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែបផងដែរ៕

ប្រភព÷ រដ្ធបាលខេត្តកែប

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។