ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ប្រជាកសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្ត មមាញឹកក្នុងការប្រមូលផលពោតក្រហម ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងខ្ពស់ជាង១០ម៉ែត្រ ក្នុងរយៈដ៏ខ្លី!

(កំពង់ចាម) ប្រជាកសិករមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម កំពុងមមាញឹកក្នុងការប្រមូលផលដំណាំពោតក្រហមរបស់ខ្លួន ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងកំពស់ជាង១០ម៉ែត្រ។ បន្ទាប់ពីទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងយ៉ាង ក្នុងរយះេពល៣ថ្ងៃកន្លងទៅ សម្រាប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះ ស្ថានភាពកំពស់ទឹក ទន្លេបានស្រកបន្តិច។ បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ចាមបានបញ្ជាក់ថាកំពស់ទឹកនៅថ្ងៃនេះគឺមានកំពស់១០,១៧ម៉ែត្រ បើធៀបទៅនឹងថ្ងៃ ម្សិលមិញទឹក ស្រក០,០១ម៉ែត្រ ហើយកំពស់ទឹកនាពេលនេះបើធៀបទៅឆ្នាំកន្លងទៅមាន កំពស់ត្រឹម ៤,៣១ម៉ែត្រប៉ុណ្ណោះ។

សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែមានផែនការជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋតាមរូបភាពផ្សេងៗដូចជាជួយរុះរើផ្ទះដែលទទួលរងដោយការ បាក់ច្រាំងទន្លេ ជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព និងណែនាំ ដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាព ពោលគឺទទួលទានទឹកដាំពុំ និងរស់នៅស្អាតជាពិសេស ការពារក្មេងតូចៗ កុំឲ្យលង់ទឹក ស្លាប់ដោយឪពុកម្តាយមិនដឹង រួមទាំងវិធានការផ្សេងៗទៀត៕

រូបភាព: AKP Kc

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។