ព័ត៌មានជាតិ

លោក សុខ ពេញវុធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ២៤៩/២១​ សសរ​ ស្តីពី”ការដាក់ចេញនូវវិធានការរដ្ឋបាលរយះពេល១៤(ដប់បួន)ថ្ងៃ​ ដេីម្បីប្រយុទ្ធ​ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​ កូវីដ១៩”

(ភ្នំពេញ) នៅថ្ងៃព្រហស្បត្តិ៍​ ទី២៩​ ខែកក្កដា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៧,០០នាទី​ លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ២៤៩/២១​ សសរ​ ស្តីពី”ការដាក់ចេញនូវវិធានការរដ្ឋបាលរយះពេល១៤(ដប់បួន)ថ្ងៃ​ គិតចាប់ពីម៉ោង​ ​២៣:៥៩នាទី​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២១​ រហូតដល់​ថ្ងៃទី​ ១២​ ខែសីហា​ ឆ្នាំ​២០២១​ ដេីម្បីប្រយុទ្ធ​ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​ កូវីដ១៩”។

ក្នុងកិច្ចប្រជុំលោកប្រធានអង្គប្រជុំបានសង្កត់ធ្ងន់ទៅលេីការអនុវត្តន៍សេចក្តីសម្រេចខាងលេីឲ្យមានប្រសិទ្ធភាព​ និងប្រសិទ្ធផល​ :

១/បែងចែកកំលាំងលោក​ លោកស្រី​គណៈអភិបាលខណ្ឌ​ លោកអធិការនគរបាល​ លោកមេបញ្ជាការ​កងរាជអាវុធហត្ថខណ្ឌ​ មន្ត្រីក្រោមឱវាទចុះល្បាត​ និងដាក់គោលដៅបម្រាមគោចរ។

២/លោក​ លោកស្រី​ចៅសង្កាត់ទាំង១១​ ចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួនលេីអាជីវកម្មហាមឃាត់។

៣/លោក​ លោកស្រី​ចៅសង្កាត់ទាំង​ ១១​ ត្រូវប្រចាំការ២៤/២៤ម៉ោង។

៤/ត្រៀមកំលាំងអនុវត្តបម្រាមគោចរចំនួន ០៣ គោលដៅ​

ក/គោលដៅនាគបាញ់ទឹក/គោលដៅមុខអនុវិទ្យាល័យ​ ចតុមុខ

ខ/គោលដៅផ្លូវ៨៦

គ/គោលដៅគល់ស្ពានជ្រោយចង្វារ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។