ព័ត៌មានជាតិ

ពិធីប្រកាសកែសម្រួលប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ

(ភ្នំពេញ) នៅថ្ងៃអាទិត្យ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី នៅសាលាខណ្ឌដូនពេញ បានប្រារព្ធពិធី ប្រកាសផ្ទេរភារកិច្ច ប្រធានផ្នែកប្រជាការពាខណ្ឌដូនពេញ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយអនុវត្តន៍បាននូវវិធានការសុខាភិបាល ជាពិសេសគោលការណ៍ ៣ការពារ ៣កុំ យ៉ាងខ្ជាប់ខ្ជួន ។

យោងតាមសេចក្តីសម្រេច របស់រដ្ឋបាលខណ្ឌដូនពេញ សម្រេច ត្រូវបានតែងតាំងលោក កែម ហេង បច្ចុប្បន្នជាអនុប្រធានប្រជាការពារខណ្ឌ មកជាប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ ជំនួស លោក គឹម វុត្ថា ដែលត្រូវបានសម្រួលភារកិច្ចផ្សេង ។

នៅក្នុងឱកាសនេះ លោក អភិបាល បានផ្តល់អនុសាសន៍ ផ្តាំផ្ញើដល់មន្ត្រី ដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងរវាង មន្ត្រីក្រោមឱវាទទាំងអស់ ដើម្បីចូលរួមអនុវត្តកិច្ចការងារ តួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជាអង្គភាពទាំងមូល ជាពិសេសកិច្ចការចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ តាមវិធានការបង្ការសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើគម្រូល្អ បន្តពង្រឹងសុវត្ថិភាព សុខភាពសាធារណៈ ចូលរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងបុព្វហេតុសុខសន្តិភាព សុខមាលភាព និងការអភិវឌ្ឍ ក្នុងមូលដ្ឋានខណ្ឌ ជាដ៏រាបតរៀងទៅ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។