ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពី” នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ”

(កំពង់ចាម) នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពី” នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត, កងកម្លាំងទាំងបី ,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, លោកនាយករដ្ឋបាល, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ, លោកអភិបាលស្រុក-ក្រុងទាំង១០ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះធ្វើឡើង នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។