ព័ត៌មានជាតិ

គណៈកម្មការអនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារក្រីក្រ ១គ្រួសារ ឈ្មោះ ចិន សង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក

(ខេត្តព្រៃវែង)៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក សំអុន សូនី ហេរញិកគណៈកម្មាធិការអនុសាខាស្រុកកំពង់ត្របែក តំណាង លោក យ៉ាវ សានិន ប្រធានគណៈកម្មាធិការអនុសាខា ស្រុកកំពង់ត្របែក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ១គ្រួសារ ឈ្មោះ ចិន សង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នាឱកាសនោះ លោកហេរញ្ញិកគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយបែបនេះ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង៣កុំ។

សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ៥០គ.ក មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ១០០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។