ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីបូជាសព ឯកឧត្តម សុខ យាត សមាជិកព្រឹទ្ធសភា

(ខេត្តព្រៃវែង) នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីបូជាសព ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលសព ត្រូវបានធ្វើពិធីរំកិលដង្ហែប្រទក្សិណទៅតាមដងវិថី ឆ្ពោះទៅដាក់តំកល់នៅលើមេរុ នៃបរិវេណវត្តសុវណ្ណរង្សី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ដើម្បីបូជាទៅតាមគន្លងព្រះពុទ្ធសាសនានៃព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រទានភ្លើងបូជាសព ឯកឧត្តម សុខ យាត នាពេលនេះ។

ក្នុងនាមរដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ សូមបួងសួង ដល់វត្ថុសក្តិសិទ្ធិ សូមឯកឧត្តម សុខ យាត បានទៅកាន់សុគតិភពថ្មី និងធ្វើដំណើរបានទៅកាន់ព្រះនិព្វាន តាមបំណងប្រាថ្នារបស់ឯកឧត្តមកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចវិបុលសេនាភក្តី ដែលបានឆ្លៀតយកពេលដ៍មមាញឹក មកជូនដំណើរឯកឧត្តម សុខ យាត ជាលើកចុងក្រោយ ក្នុងការប្រទានភ្លើងបូជាសពតាមទំនៀមទម្លាប់ប្រពៃណីសាសនារបស់យើងនៅវត្តសុវណ្ណរង្សីនាពេលនេះ។

ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី សូមជូនពរ សម្តេចវិបុលសេនាភក្តី ព្រមទាំង​ឯកឧត្ដម​ លោកជំទាវ​ថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវកូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។