ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យក្រុមការងារ ដឹកនាំកម្លាំងចម្រុះចុះល្បាត និងត្រួតពិនិត្យតាមគោលដៅមួយចំនួន ក្នុងការអនុវត្តនូវវិធានការរដ្ឋបាល ក្នុងភូមិសាស្រ្តក្រុងកំពង់ចាម សម្រាប់រយៈពេល ១៤ថ្ងៃ!

(កំពង់ចាម) នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់ ឯកឧត្ដម ខ្លូត ចិន្តា អភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះចុះល្បាត និងត្រួតពិនិត្យតាមគោលដៅមួយចំនួន ក្នុងការអនុវត្តនូវវិធានការរដ្ឋបាល ក្នុងភូមិសាស្រ្តក្រុងកំពង់ចាម សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាម សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម លេខ ២២៤/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។