ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន សូមអភ័យទោសចំពោះការលុបចោលកម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ធានតាមបណ្ដាលខេត្តដែលយើងខ្ញុំបានសន្យាកន្លងមក

យើងខ្ញុំទាំងពីរនាក់ត្រូវចូលបន្ទុមក្នុងផ្ទះ រយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះខ្ញុំសូមអភ័យទោសចំពោះការលុបចោលកម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ឋានតាមបណ្តាខេត្ត ដែលយើងខ្ញុំបានសន្យាកន្លងមក។ ប៉ុន្តែអ្វីដែលជាភាកិច្ចរបស់ខ្ញុំដែលត្រូវបំពេញជាប្រចាំរាល់ថ្ងៃនោះ នៅតែបំពេញគឺ ការហាត់ប្រាណ ការត្រួតពិនិត្យឯកសារ និងការសម្រេចទៅលើរាល់ឯកសារនានាតាមសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្ញុំ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។

ទន្ទឹមនឹងនេះ ខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ក្នុងការបញ្ចៀសបាននៃការីករាលដាលជម្ងឺកូវិត ១៩ កន្លងមក តាមរយៈនៃការបញ្ជូនឯកសារនានា ពីមួយកន្លែងទៅមួយកន្លែងទៀតនោះ ក្រសួងបានចាត់វិធានការតាមរយៈនៃការដំឡើងទូដុតកំដៅឯកសារ និងបានប្រើប្រាស់អស់រយៈពេលជិតមួយឆ្នាំទៅហើយ មុនការបញ្ជូនឯកសារនានាមកដល់ខ្ញុំ ហើយគ្រប់អង្គភាពក្រោមឱវាតក៏បានចាត់វិធានការដូចគ្នានេះដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ខ្ញុំមានក្តីសង្ឃឹមថាសាធារណៈជនមិនមានការព្រួយបារម្ភហួស ចំពោះបញ្ហាដូចបានបញ្ជាក់ខាងលើ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។