ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោប្រកបដោយគុណធម៍ទៅតាមគន្លងថ្មីនៃកូវីដ១៩ នៅតែជាដំណោះស្រាយដ៏ល្អចាំបាច់បំផុតសម្រាប់ពលរដ្ឋ

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ស្ដីទីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមគ្នានឹងវិបត្តិកូវីដ-១៩ ប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាវិវាទដីធ្លីនៅតែទទូចចង់បានការដោះស្រាយផ្តល់យុត្តិធម៍ជូនពួកគាត់។ ទោះបីមានការលំបាកយ៉ាងណាក្តីគឺបងប្អូនប្រជាពលរដ្ឋនៅតែបន្តដាក់ពាក្យគោរពស្នើសុំមក សម្តេចតេជោ​ មេត្តាជួយផ្តល់យុត្តិធម៍ជូនពួកគាត់។

ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលដោយជំងឺកូវីដ១៩​ ទោះបីខ្ញុំមិនអាចចុះទៅតាមបណ្តាខេត្តនានាបានច្រើន ក៏ប៉ុន្តែ ឯកឧត្តម ដួង តារា អាចជ្រើសរើសវិធីជួបជុំតាមវីដេអូអនឡាញ ដើម្បីរកវិធីជួយដោះស្រាយបញ្ហាបង្ហាញផ្លូវជូនបងប្អូនមិនអោយងងិតសូន្យសុងនោះឡើយ។ ប៉ុន្តែវិធីនេះ គឺចាំបាច់ត្រូវការមេធាវីជំនួយផ្នែកច្បាប់ច្រើននាក់ថែមទៀត ដើម្បីជួយបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ដួង តារា សូមអរគុណ លោកមេធាវី គីម ម៉េងឃី និងមេធាវីជាច្រើនទៀត ដែលបានចូលរួមជួយកិច្ចការផ្នែកច្បាប់ក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋរបស់សម្តេច។

ឯកឧត្តម ដួង តារា ក៏សូមអំពាវនាវដល់មន្រ្តីច្បាប់ និងមេធាវីដែលមានឧត្តមគតិនិងឆន្ទះស្មោះត្រង់ចង់ស្ម័គ្រចិត្តចូលរួមជួយប្រជាពលរដ្ឋពិតប្រាកដជាមួយខ្ញុំប្រកបដោយក្រមវិជ្ជាជីវៈថ្លៃថ្នូរជាមួយបេះដូងប្រកបដោយគុណធម៍ សីលធម៍ សច្ចៈធម៍ និងសេចក្តីគោរពស្រឡាញ់ពលរដ្ឋដោយគ្មានការរើសអើង។

ពិតណាស់​ ធនធានមនុស្សប្រកបដោយចំណេះដឹង ភាពស្មោះត្រង់ និងវិន័យសីលធម៍ខ្ពង់ខ្ពស់ គឺនាំអោយសង្គមជាតិកាន់តែរីកចម្រើន​ ប្រជាពលរដ្ឋរស់នៅកាន់តែសុខសប្បាយក្រោមម្លប់សន្តិភាព។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។