ព័ត៌មានជាតិ

អភិបាលខេត្តឧត្ដរមានជ័យ ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ឧត្ដរមានជ័យ) នារសៀលថ្ងៃអាទិត្យទី៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ អញ្ជើញ​ទទួល​អំណោយ​ពី ក្រុមហ៊ុន លីម ស៊ីវម៉ី ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវអង្ករចំនួន ៥តោន, ទឹកត្រីចំនួន ៥០ យួរ, មីចំនួន ១០០កេស, ត្រីខRozaចំនួន ៥០កេស និងទឹកដោះគោ Q-Life ១០០កេស សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងខេត្តឧត្ដរមានជ័យ។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។