ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧០នាក់,ជាសះស្បើយចំនួន ៩២នាក់ និងស្លាប់ ចំនួន២នាក់!

(ខេត្តព្រៃវែង) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧០នាក់,ជាសះស្បើយចំនួន ៩២នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១៣នាក់
២- ស្រុកព្រះសេ្ដច ចំនួន ​១០នាក់
៣-ស្រុកកំពង់ត្របែក ចំនួន ៩នាក់
៤- ស្រុកពារាំង ចំនួន ​៨នាក់
៥- ស្រុកកំចាយមារ ចំនួន ៦នាក់
៦- ស្រុកពាមរក៍ ចំនួន​ ៦នាក់
៧- ស្រុកបាភ្នំ ចំនួន ៥នាក់
៨- ស្រុកពាមជរ ចំនួន ៤នាក់
៩- ស្រុកស្វាយអន្ទរ ចំនួន ៣នាក់
១០-ស្រុកមេសាង ចំនួន ២នាក់
១១-ស្រុកកញ្ជ្រៀច ចំនួន ២នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។