ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ត្រៀម​ទីតាំងថ្មី១០ កន្លែង សសម្រាប់ទទួលពលករមកពីក្រៅប្រទេស និងប្រគល់សាលាឱ្យសិស្សបានរៀនសូត្រឡើងវិញ!

(កំពង់ចាម) នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២៧ អាណត្តិទី៣ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា រដ្ឋបាលខេត្តបាន​ត្រៀម​រួចជាស្រេចនូវទីតាំងថ្មី ចំនួន ១០ កន្លែង សម្រាប់​ទទួលពលករ ពល​ការិនី មកធ្វើ​ច​ត្តា​ឡី​ស័ក នៅពេល​បើក​ព្រំដែនកម្ពុជា​-​ថៃ ឡើងវិញនៅ​ថ្ងៃទី​១២ សីហា ឆ្នាំ២០២១ ហើយអាជ្ញាធរនឹងប្រគល់​សាលារៀនជូន​សិស្សានុសិស្សវិញដើម្បី​បើក​បវេសនកាល នាពេលខាងមុខ​ ។​

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ឥឡូវយើង​បាន​ចាត់វិធានការដាក់ឱ្យ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ ឱ្យធ្វើ​ច​ត្តា​ឡី​ស័កនៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ហើយ គឺ​ដើម្បី​ជៀសវាងការរស់នៅ ការសម្រាក​ព្យាបាល នៅ​លាយឡំជាមួយ​អ្នកពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ-១៩ បំប្លែង​ខ្លួន​ថ្មី «​ដែល​តា​» (DELTA) ។

​ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា មកពេលនេះរដ្ឋបាលខេត្តបាន​ត្រៀម​ឃ្លាំងរបស់​មន្ទីរ​ពពាណិជ្ជកម្មដែលទំនេរ ចំនួន០៣ កន្លែង ដើម្បី​យក​ទីតាំងនោះមកជំនួស​ឲ្យសាលារៀន ដែល​យើង​បានយក​មកធ្វើ​ជាកន្លែងច​ត្តា​ឡី​ស័ក និង​កន្លែងព្យាបាល​កម្រិត​ស្រាល នាកន្លងមក ហើយ​យើងនឹងធ្វើការប្រគល់​សាលារៀនទាំងអស់នោះឱ្យ​ទៅមន្ទីរអប់រំយុវជន និង​កីឡា ផ្តល់ឱ្យ​សិស្សានុសិស្សបាន​ចចូលរៀនសូត្រឡើងវិញ។

ឯកឧត្តមអភិបាលខេត្ត បន្តថា យើងសម្រេចយកឃ្លាំង​ ពាណិជ្ជកម្មមួយកន្លែង នៅ​ក្នុងស្រុក​កំពង់សៀម សម្រាប់​ជំនួស​ឱ្យវិទ្យាល័យ​ព្រះសីហនុ គឺ​ផ្ទេរ​ការព្យាបាលជំងឺ​កូ​វីដ-១៩ កម្រិត​ស្រាល និង​អ្នកជំងឺ​ទាំងអស់ ទៅកាន់​ទីនោះ​វិញ។ ដោយឡែកឃ្លាំងពានិជ្ជកម្មនៅជាប់មន្ទីរ​ពាណិជ្ជក​ម្ម ខេត្តកំពង់ចាម និង​ឃ្លាំង​ពាណិជ្ជកម្មមួយទៀត ស្ថិតនៅក្បែរ​សាលាស្រុក​កងមាស សម្រាបជា​កន្លែង​ទទួលពលករ -​ពល​ការិនី មកធ្វើ​ច​ត្តា​ឡី​ស័ក​៕ (ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។