ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ÷ដែលត្រូវចែកជូនគ្រួសារកសិករចំនួន៤ ២៥០គ្រួសារដើម្បីធ្វើការស្ដារដំណាំស្រូវឡើងវិញ

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះជាទិដ្ឋភាពនៃគោលដៅទីពីរក្នុងខេត្តពោធិ៍សាត់ ដែលស្ថិតនៅក្នុងស្រុកបាកាន ដែលត្រូវចែកជូនគ្រួសារកសិករចំនួន ៤ ២៥០ គ្រួសារ ដើម្បីធ្វើការស្តារដំណាំស្រូវឡើងវិញ ក្រោយពីបានទទួលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងទៅ ។

ក្នុងឱកាសនេះដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម គង់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមរដ្ឋលេខាធិការ គ្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលមុខសញ្ញាខេត្តពោធិ៍សាត់ ជាពិសេសគឺឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាគណៈបញ្ជាការឯកភាពខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដែលបានធ្វើឲ្យសម្រេចបានទាន់ពេលវេលា និងប្រព្រឹត្តទៅយ៉ាងរលូនបានល្អប្រសើរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។