ព័ត៌មានជាតិ

កម្លាំងការិល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះប្រតិបត្តិការ បង្ក្រាបករណី ក្រុមអ្នកល្បែងជល់មាន់ ក្នុងស្រុកបាណន់

 

(បាត់ដំបង) ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១១​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៤​:៣២​ នាទី​ នៅ​ចំណុច​ ជីរក​ ស្ថិតនៅ​ក្នុង​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​មាន់ជល់​ )​ ០១​ ករណី​ និង​បាន​នាំខ្លួន​មនុស្ស​ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ឈ្មោះ​ ម៉ាន់​ ធឿន​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ប្រី​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។
2️⃣ ឈ្មោះ​ ម៉ាន់​ ថា​ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
3️⃣ ឈ្មោះ​ ចិន​ វុន​ ភេទ​ ប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។
4️⃣ ឈ្មោះ​ យ៉ន​ ម៉ាប់​ ភេទប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រះ​ស្រែ​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។
5️⃣ ឈ្មោះ​ លឿត​ ឡាប​ ភេទប្រុស​ អាយុ​ ៤១​ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។
6️⃣ ឈ្មោះ​ ភួន​ កក្កដា​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹង​ប្រី​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ ចំនួ​ន​ ០៣​ គ្រឿង​
-​ មាន់​ជល់​ ចំនួន​ ០៥​ ក្បាល​
-​ ស៊ុម​មាន់​ ចំនួន​ ០២​
-​ សង្វៀន​សម្រាប់​ជល់​មាន់​ ចំនួន​ ០១​
-​ ជញ្ជីង​ សម្រាប់​ថ្លឹង​មាន់ជល់​ ចំនួន​ ០១​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។