ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ជុំវិញការរៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត -ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត -អាជ្ញាធរក្រុង ស្រុកទាំង១០ រួមនឹងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយ ជុំវិញការរៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម -ឯកឧត្តម លោក ជំទាវ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក ទូទាំងខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសសរ១០០ សម្ដេចតេជោ ស្ថិតនៅក្នុងបរិវេណសួនក្រញូងនគរបាជ័យ ក្រុងកំពង់ចាម។ (ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។