ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ធ្វើបុណ្យកសាងអំពើល្អជួយអ្នកទន់ខ្សោយទាន់នៅមានឱកាស

(កណ្ដាល) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ទីស្ដីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី កម្ពុជា លើកទី១ហើយដែលខ្ញុំបានស្គាល់ទឹកដីឃុំក្រាំងយ៉ូវ ខេត្តកណ្តាល ដែលពីមុនធ្លាប់ឮតែឈ្មោះ។ កាលពីម្សិល ពុកបាននាំ ឯកឧត្តម ដួង តារា ទៅប្រគេនទៀនវស្សាដល់វត្តចំនួន៣នៅទីនោះ។ ខ្ញុំសូមចែករំលែកនូវមគ្គផលនៃការធ្វើបុណ្យនេះជូនដល់បងប្អូនទាំងអស់គ្នា ជាពិសេស សូមសម្តេចទាំងទ្វេមានសុខភាពល្អរឹងមាំអាយុវែងដើម្បីដឹកនាំកម្ពុជាអោយបានសុខសប្បាយរុងរឿងជានិរន្ត។

ឯកឧត្តម ដួង តារា មានជំនឿថា រាល់នូវកិច្ចការដែលយើងប្រតិបត្តិរាល់ថ្ងៃ បើបានយកធម៍វិន័យសាសនា និងអំពើល្អមកដាក់ក្នុងខ្លួនក្នុងការពិចារណា នោះយើងនឹងមានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្ត ហើយបញ្ហានានាក៏នឹងអាចដោះស្រាយបានធូរស្រាលឆាប់ជាមិនខានឡើយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។