ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី ឈួន​ គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឃនៈភាពការងារ ប្រចាំ ខែតុលា និងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ ២០២០

( ព្រៃវែង ) នៅព្រឹក​ ថ្ងៃសុក្រ ៤៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត​ តួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រកាសមុខងារ ជូននាយទាហានរង កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់​ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ ស្រុក ទាំង១៣ ប្រធានស្នាក់សន្តិសុខ ជាច្រើនរូប​ទៀត ។រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។