ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ផ្ញើសារអបអរសាទរថ្វាយ សម្ដេចម៉ែ ដែលទទួលគ្រឿងឥស្សរិយយស “មិតភាពនៃសាធារណរដ្ធប្រជាមានិតចិន”ពីឯកឧត្តមប្រធានាធិបតី សុី ជិនពីង

(ភ្នំពេញ) ÷ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ អនុ្របធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពទាំងអស់ សូមគោរពផ្ញើរសារថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស” មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ដ៏ឧត្តុង្គឧត្តមពី ឯកឧត្តម សុី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕ រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។