ព័ត៌មានជាតិ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីឯក ឈឿង គឹមសុង ចុះប្រតិបត្តិការ បង្ក្រាប ករណីលួចម៉ូតូ និងឃាត់ខ្លួនជនសង្ស័ផងដែល! (វីដេអូ)

(បាត់ដំបង) លោកវរសេនីយឯក ឈឿង គឹមសុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

👮 ដោយអនុវត្តន៍​ តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៣:១០​ នាទី​ នៅ​ចំណុច​ភូមិ​កន្សៃបន្ទាយ​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការជាមួយ​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ស​ គឹមឡុង​ ជា​អធិការ​​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០១​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ឈ្មោះ​ សេង​ វីឡៃ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។

👮 ក្រោយ​ពី​សមត្ថកិច្ច​យេីង​បាន​ធ្វេីការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​ ១៦​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៩:៣០​ នាទី​ នៅ​ចំណុច​ ស្ថិតក្នុង​ភូមិ​អូរមុនី​១​ ឃុំ​អន្លង់​វិល​​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សង្កែ​ បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១​ នាក់​ទៀត​ ឈ្មោះ​ រូន​ សម្បត្តិ​ ហៅ​ ញ៉ូវ​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរមុនី១​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។

👥 ជនសង្ស័យ​ខាងលេី​ បាន​ចូលរួម​ធ្វេី​សកម្មភាព​ លួច​យក​ម៉ូតូ​ ម៉ាក​ HONDA SCOOPY ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០១៣​ លេខតួ-ម៉ាស៊ីន​ 8018614 ពាក់​ស្លាកលេខ​ បាត់ដំបង​ 1Q – 0555 កាលពី​ថ្ងៃទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១៨:១០​ នាទី​ នៅ​ចំណុច​ ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ជិន​ ប៉ូច​ ភេទស្រី​ អាយុ​ ៤០​ ឆ្នាំ​ មានទីលំនៅ​ ចំណុច​កេីតហេតុ​ខាងលេី​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ស្កុបពី​ ពណ៌​ស​ បាញ់​ថ្នាំ​ពណ៌​ ខ្មៅ​ ខៀវ​ លេខ​តួ​-ម៉ាស៊ីន​ 8018614 គ្មាន​ស្លាកលេខ​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។