(បាត់ដំបង) លោកវរសេនីយ៍ឯក ឈឿន គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
👮 ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១១:៤២ នាទី នៅចំណុចមាត់ស្ទឹង ស្ថិតនៅក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់អាប៉ោង ) ០១ ករណី និងបានធ្វេីការនាំខ្លួនមនុស្សចំនួន ០៣ នាក់មកកាន់ស្នងការដ្ឋាន ។
1️⃣ ឈ្មោះ ប៊ុត វ៉ា ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ ណាត នី ភេទប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
3️⃣ ឈ្មោះ ឡៅ ប៊ុនហុង ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
📍 វត្ថុតាងដកហូតរួមមាន ៖
- មេអាប៉ោង ចំនួន ០១ គ្រាប់
- ចាន សម្រាប់បង្វិល មេអាប៉ោង ចំនួន ០១
- ធុងជ័រដាក់ដីសម្រាប់ទ្រចានអាប៉ោងចំនួន ០១
- ផ្តិលជ័រសម្រាប់គ្របមេអាប៉ោងចំនួន០១
- កម្រាល ការ៉ុង សម្រាប់ចាក់អាប៉ោងចំនួន ០១
- ម៉ូតូ ចំនួន ០២ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។