ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឯកឧត្តម សរ សម្បត្តិ ដែលត្រូវជា ឪពុកបង្កើតរបស់ លោក សរ បូរីរក្ស

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងក្នុងនាមខ្ញុំផ្ទាល់ និងភរិយា មានក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឯកឧត្តម សរ សម្បត្តិ ដែលត្រូវជា ឪពុកបង្កើតរបស់ លោក សរ បូរីរក្ស នាយករងរដ្ឋបាលសាលាខេត្តព្រៃវែង ដែលបានទទួលមរណភាព នាថ្ងៃ​ពុធ ១០កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។ យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សរ សម្បត្តិ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម​ ឯកឧត្តម​ និងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។