ព័ត៌មានជាតិ

ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសថៃ និងប្រទេសចិន

(ភ្នំពេញ) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹង ពីកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសថៃ និងប្រទេសចិន ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យផ្លែមៀនប៉ៃលិន !

ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានបញ្ជាក់ថា, យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្តីពីស្ថានភាពការនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសថៃ និងប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូន ដំណឹងបន្ថែមដល់ផ្នែកឯកជនពាក់ព័ន្ធ ជ្រាបថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាម អនាម័យ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀន ប៉ៃលិននេះ។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យដូចបានជម្រាបជូនខាងលើ។

ក្នុងបរិការណ៍នេះ ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធនឹងការលាងសម្អាត រម្ងាប់សមាសភាពចង និងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែលបានឯកភាពគ្នា គឺជាការងារ បច្ចេកទេសដ៏សំខាន់មួយសម្រាប់កំណត់នូវភាពជោគជ័យទាំងក្នុងដំណាក់កាលចរចា ដែលរួមមានផងដែរនូវការចុះមក ពិនិត្យ និងវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាលនៃការនាំចេញជាក់ស្តែង។

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខាងក្រោម÷

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។