ព័ត៌មានជាតិ

កន្ធាយយក្សមួយក្បាលទម្ងន់ ៣៣.៩គីឡូ ក្រាម ដែលអ្នកភូមិប្រទះឃើញ នៅក្នុងបឹង ត្រូវបានប្រគល់ជូនមន្ត្រីជំនាញជលផល

(កំពង់ចាម) កន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបានអ្នកភូមិចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ហើយបានយកទៅប្រគល់ជូនមន្ត្រីជំនាញ ដើម្បីធ្វើការអភិរក្ស ។

យោងតាមលោក អ៊ុក ណារិន នាយខណ្ឌជលផល ខេត្តកំពង់ចាម បានឲ្យដឹងថា សត្វកន្ធាយយក្ស ១ក្បាលនេះ គឺជាប្រភេទកន្ធាយ ដែលគេ ហៅឈ្មោះថា កន្ធាយពូជអាស៊ី (Cartilaginea Asiatic soft-shell turtle) ហើយវាជាសត្វកម្រ និងជិតផុតពូជអស់ហើយ ។ លោកបញ្ជាក់ទៀតថា កន្ធាយអាស៊ីញី ១ក្បាលនេះ មានទម្ងន់ ៣៣.៩គីឡូ ក្រាម ហើយមិនងាយមានអាយុកាលបានធំប៉ុណ្ណឹងឡើយ ព្រោះកន្ធាយមួយក្បាលនេះ រស់នៅក្នុងទឹកបឹង ដែលគេហៅបឹងស្នាយ ស្ថិតក្នុងភូមិតាណេង សង្កាតសំបួរមាស ក្រុងកំពង់ចាម ។

លោកនាយខណ្ឌជលផល ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា ក្រោយពីអ្នកភូមិនេសាទ ចាប់បានកន្ធាយយក្សនេះ ក៏បានយកមកប្រគល់ខណ្ឌរដ្ឋបាលជលផល ហើយលោកនឹងនាំយកទៅប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រលែងនៅតំបន់ដែលមានសុវត្ថិភាព និងអភិរក្សបន្តទៀត កុំឲ្យពូជសត្វដ៏កម្រនេះ រងការផុតពូជ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។