ព័ត៌មានជាតិ

គណៈកម្មាធិការអនុសាខាកាកបាទក្រហម ស្រុកព្រះស្ដេច បាន​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤ខ្នងផ្ទះ

(ខេត្តព្រៃវែង​) ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោកស្រី ផាត់ សុថានឿន សមាជិកគណៈកម្មាធិការអនុសាខាស្រុកព្រះស្តេច តំណាង លោក ភុន សម្ផស្ស​ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រះស្ដេច និងសហការី បាន​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤ខ្នងផ្ទះ ស្មើនឹង ៤គ្រួសារ ក្នុងឃុំអង្គររាជ្យ ស្មើនឹង ២ភូមិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

នាឱកាសនោះ លោកស្រីសមាជិកគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយបែបនេះ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​”​ និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។​ លោកស្រី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត​ ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩​គឺ​ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

សម្ភារ:ផ្តល់ជូន ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក
សម្ភារ:​ដំណេក ១ឈុត សម្ភារ:​ផ្ទះបាយ ១ឈុត និងថវិកាចំនួន ១០០,០០០រៀល​។ រដ្ឋបាលឃុំ​អង្គររាជ្យ បានឧបត្ថម្ភបន្ថែម ១គ្រួសារ ទទួលបានថវិកាចំនួន ៥០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។