ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ បានទទួលប្រាក់ឧបត្ថម្ភចំនួន ២,០០០,០០០រៀល និងផ្លែមៀនប៉ៃលិន ចំនួន ៥០គីឡូក្រាម ពីលោកជំទាវ ហ៊ុន ស៊ីណាត ក្នុងការចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ) នារសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមន្ត្រីក្រោមឱវាទ រដ្ឋបាលខណ្ឌ ទទួលប្រាក់ឧបត្ថម្ភចំនួន ២,០០០,០០០រៀល និងផ្លែមៀនប៉ៃលិន ចំនួន ៥០គីឡូក្រាម ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ ហ៊ុន ស៊ីណាត តាមរយៈក្រុមការងាររបស់លោកជំទាវ ដើម្បីរួមចំណែកក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

រដ្ឋបាលខណ្ឌ សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកជំទាវ ហ៊ុន ស៊ីណាត និង ក្រុមការងារ ដែលជានិច្ចកាល លោកជំទាវ តែងតែគិតគូរ ដល់មន្ត្រីរាជការរដ្ឋបាលខណ្ឌ តាមរយៈការឧបត្ថម្ភជាថវិកា គ្រឿងឧបភោគបរិភោគកន្លងមកជាបន្តបន្ទាប់ ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងធ្វើចត្តាឡីស័កជាដើម-ល- ។

យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រសិទ្ធពរជ័យ សព្ទសាធុការជូន លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ និងក្រុមគ្រួសារជាទីស្រលាញ់ និង ក្រុមការងារ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។