ព័ត៌មានជាតិ

អំណោយរបស់ ឯកឧត្តម ហ៊ុន ណេង ចែកជូនប្រជាពលរដ្ឋជួបការលំបាក នៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ យកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាក។

ក្នុងឱកាសនោះ លោក សោ សាវឿន បានដឹកនាំក្រុមការងារមូលដ្ឋានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល របស់លោក ហ៊ុន ណេង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តំណាងឯកឧត្តម ហ៊ុន ណេង ក៏បានផ្ដាំផ្ញើដាស់តឿនឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។

អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ម៉ាស១ដុំ, អាល់កុល១ដប, ថវិកា ១០០,០០០រៀល និងជូនក្រុមការងារឃុំថវិកា ៣០០,០០០រៀល ព្រមទាំងម៉ាស និងអាល់កុលផងដែរ និងចូលបច្ច័យព្រះសង្ឃវត្តគីរីសាគរ(ព្រះ) ២០០$។
សរុបការចំណាយ ចំនួន ៩,៣៤៦,០០០រៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។