ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសិក្សាទីលានចាក់សំរាមថ្មី

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១យោងលើកំណើនប្រជាពលរដ្ឋមានការឡើងឡើងឥតឈប់ឈរ ហើយការប្រើប្រាស់សំរាមក៏មានការកើនឡើង ដូច្នេះតម្រូវឲ្យអាជ្ញាធរខេត្ត សម្រេចរកទីតាំងថ្មីបន្ថែម ដើម្បីគ្រប់គ្រងសំរាមប្រកបទៅដោយស្តង់ដារ និងជំនួសឲ្យទីលានចាក់សំរាមចាស់ដែលបានពេញហៀរទៅដោយសំរាម និងកាកសំណល់ផ្សេងៗ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត-មន្ទីរ អង្គភាពជំនាញ-អាជ្ញាធរមូលដ្ឋាន និង មន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសិក្សាដោយផ្ទាល់ ទីលានចាក់សំរាមមួយកន្លែងសម្រាប់ក្របខណ្ឌខេត្ត ដែលទីតាំងខាងលើជាដីទីទួលគ្រប់គ្រងដោយរដ្ឋ មានទំហំប្រមាណជិត២០ ហិកតា ដែលមានចំងាយឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ (ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។