ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ខកម្រិតស្រាលដឹកនាំដោយលោក ឈឿន គឹមសុងចុះប្រតិបត្តិការ បង្ក្រាបករណី សង្វៀនបញ្ជាល់មាន់ខុសច្បាប់ នៅក្នុងស្រុកសង្កែរ (វីដេអូ)

(បាត់ដំបង) លោកវរសេនីយ៍ឯក ឈឿន គឹមសុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

​ 👮 ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១:៣៩​ នាទី​ នៅ​ចំណុច​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​មាន់ជល់​ )​ ចំនួន​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ០៨​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ឈ្មោះ​ ឡុង​ រតនៈ​ ភេទប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
2️⃣ ឈ្មោះ​ ឃុំ​ សាវុទ្ធ​ ភេទប្រុស​ អាយុ​ ៤៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
3️⃣ ឈ្មោះ​ អ៊ាន​ នឿត​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
4️⃣ ឈ្មោះ​ យី​ ពីសី​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
5️⃣ ឈ្មោះ​ ខេង​ លាក​ ភេទប្រុស​ អាយុ​ ៦១​ឆ្នាំ​ មានទីលំនៅ​ភូមិ​ ១៣​ មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។
6️⃣ ឈ្មោះ​ គឹម​ បាន​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ មានទីលំនៅ​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
7️⃣ ឈ្មោះ​ សេង​ ម៉េត​ ភេទប្រុស​ អាយុ​ ៦៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែក​ក្រូច​ ឃុំ​ ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ។
8️⃣ ឈ្មោះ​ ជា​ សាវ៉ុន​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ សង្វៀន​ សម្រាប់​ជល់​មាន់​ចំនួន​ ០១​
-​ ស៊ុម​ សម្រាប់​ក្រុង​មាន់​ ចំនួន​ ០២​
-​ មាន់ជល់​ចំនួន​ ០២​ ក្បាល​
-​ ម៉ូតូ​ ចំនួន​ ០៩​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។