ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣០នាក់​ (ជាសះស្បើយចំនួន៤៩នាក់)!

(ខេត្តព្រៃវែង) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣០នាក់​ (ជាសះស្បើយចំនួន៤៩នាក់) នៅមូលដ្ឋានក្នុងស្រុកចំនួន៩ ដូចខាងក្រោម

១- ស្រុកស្វាយអន្ទរ ចំនួន ​៦នាក់
២- ស្រុកព្រះស្ដេច ចំនួន ​៥នាក់
៣-ស្រុកកំចាយមារ ចំនួន ៤នាក់
៤- ស្រុកពាមរក៍ ចំនួន ​៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៣នាក់
៦- ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
៧- ស្រុកពាមជរ ចំនួន​ ២នាក់
៨- ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
៩- ស្រុកពោធិ៍រៀង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។