ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយសម្ភារៈសិក្សាពីមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ

(កំពេញ) ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡា អញ្ជើញទទួលជំនួយ សម្ភារៈសិក្សាចំនួនធំពីមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចាត់ចែងចែកជូនដល់សិស្សានុសិស្សដែលខ្វះខាត ក្នុងខេត្តកំពង់ចាម។

ជំនួយដែលរដ្ឋបាលខេត្តទទួលបាននាពេលនោះរួមមាន:
-សៀវភៅសរសេ -ខ្មៅដៃ -ប៊ុច -សៀវភៅរឿងនិទាន -ជ័រលុប -ស្បែកជើងឃ្លុប -គូល័រទៀន -ហ្វឺតពណ៌ -កាតាប -បន្ទាត់ និងម៉ាសធ្វើដោយដៃ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។