ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន សូមចូលរួមអបអរសាទរ ចំពោះក្មួយៗនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ៣៨ នាក់ ដែលបានបញ្ចប់ធ្វើការហាត់ការលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល រយៈពេលពីរឆ្នាំ ដោយទទួលបានជោគជ័យ

(ភ្នំពែញ) ឯកឧត្តម វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ ចំពោះក្មួយៗនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ៣៨ នាក់ ដែលបានបញ្ចប់ធ្វើការហាត់ការលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល រយៈពេលពីរឆ្នាំ ដោយទទួលបានជោគជ័យ ហើយនឹងត្រូវវិលត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ ហើយនៅសល់និស្សិតហាត់ការចំនួនពីរឆ្នាំចំនួន ១៣ នាក់ទៀត ដែលកំពុងនៅជាប់ភារកិច្ចនៅក្នុងកសិដ្ឋានចិញ្ចឹមគោយកគោទឹកដោះនឹងត្រូវមកដល់កម្ពុជាវិញនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខ ។ ដោយទ្បែកចំពោះនិស្សិតហាត់ការរយៈពេល១១ខែ ចំនួន ១៩៧ នាក់ នឹងត្រូវត្រទ្បប់មកវិញ នៅថ្ងៃទី១០ ខែកញ្ញា ផងដែរ ។

ទន្ទឹមនឹងនេះ ចំពោះនិស្សិតវគ្គថ្មី ចំនួន២០០នាក់ កំពុងត្រៀមរៀបចំចេញដំណើរ ទៅធ្វើការហាត់ការនៅប្រទេសអ៊ីស្រាអែលបន្តទៀត នៅពេលដែលការបំពេញបែបបទត្រូវបានបញ្ចប់ នាពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា៖ ក្រោយពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុនAgrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨ រួចមក សាកលវិទ្យាល័យបានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship) នៅប្រទេសអ៊ីស្រាអែលរយៈពេល១១ខែ បានចំនួន១៣ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់ បានចូលរួមកម្មវិធី តាមឆ្នាំនិមួយៗដូចខាងក្រោម៖
– ជំនាន់ទី០១ (២០០៨-២០០៩) មានចំនួន ០៨ នាក់
– ជំនាន់ទី០២ (២០០៩-២០១០) មានចំនួន ១០ នាក់
– ជំនាន់ទី០៣ (២០១០-២០១១) មានចំនួន ៣០ នាក់
– ជំនាន់ទី០៤ (២០១១-២០១២) មានចំនួន ២៨ នាក់
– ជំនាន់ទី០៥ (២០១២-២០១៣) មានចំនួន ២៨ នាក់
– ជំនាន់ទី០៦ (២០១៣-២០១៤) មានចំនួន ៤០ នាក់
– ជំនាន់ទី០៧ (២០១៤-២០១៥) មានចំនួន ៦០ នាក់
– ជំនាន់ទី០៨ (២០១៥-២០១៦) មានចំនួន ១០២ នាក់
– ជំនាន់ទី០៩ (២០១៦-២០១៧) មានចំនួន ១៦០ នាក់
– ជំនាន់ទី១០ (២០១៧-២០១៨) មានចំនួន ២១២ នាក់
– ជំនាន់ទី១១ (២០១៨-២០១៩) មានចំនួន ២១០ នាក់
– ជំនាន់ទី១២ (២០១៩-២០២០) មានចំនូន ១៨៤ នាក់
– ជំនាន់ទី១៣ (២០២០-២០២១) មានចំនួន ១៩៩ នាក់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។