ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានចូលរួមដង្ហែសព មហាឧបាសិកា សុ គម ( ភរិយា ឯកឧត្តម ជា សុទ្ធ ) ដែលត្រូវជាម្តាយបង្កើតរបស់លោក ចាន់ វ៉ាន់ធឿន

(ខេត្តព្រៃវែង) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមដង្ហែសព មហាឧបាសិកា សុ គម ( ភរិយា ឯកឧត្តម ជា សុទ្ធ ) ដែលត្រូវជាម្តាយបង្កើតរបស់លោក ចាន់ វ៉ាន់ធឿន និងលោកជំទាវ ព្រមទាំងបុត្រ លោកចាន់ វន្ថា និងភរិយា ព្រមទាំងបុត្រ លោកស្រី ចាន់ សុខា និងស្វាមី ព្រមទាំងបុត្រ និងឯកឧត្តម ចាន់ សុខុម និងលោកជំទាវ ព្រមទាំងបុត្រ ដែលបានទទួលមរណភាព នៅថ្ងៃ​ពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២១ ដោយជរាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ មហាឧបាសិកា សុ គម ដែលនេះជាការបាត់បង់អ្នកម្តាយបង្កើត អ្នកម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ និងជាការបាត់បង់ព្រឹទ្ធាចារ្យដ៏ឆ្នើមមួយរូប ក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធ ព្រមទាំងលាចាកពីយើងខ្ញុំទាំងអស់គ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។