ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣៦នាក់​ (ជាសះស្បើយចំនួន៣៥នាក់) និងស្លាប់ ចំនួន១នាក់!

(ព្រៃវែង) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣៦នាក់​ (ជាសះស្បើយចំនួន៣៥នាក់) និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ដូចខាងក្រោម

១- ស្រុកពាមជរ ចំនួន ​១៤នាក់
២- ស្រុកសុីធរកណ្ដាល ចំនួន ​៦នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៥នាក់
៤- ស្រុកព្រះស្ដេច ចំនួន ​៥នាក់
៥- ស្រុកកំចាយមារ ចំនួន ៣នាក់
៦- ស្រុកពាមរក៍ ចំនួន ២នាក់
៧- ស្រុកបាភ្នំ ចំនួន​ ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៦នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។