ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ឲ្យបានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល

(ភ្នំពេញ) យោងតាមបទពិសោធន៍ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានកន្លងមក ថ្ងៃនេះ ខ្ញុំចង់ចែករំលែកជូនសាធារណជន សាជាថ្មីម្តងទៀត ឲ្យបានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលា ជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។ យោងតាមបទពិសោធន៍ដែលក្រសួងទទួលបានដូចបានបញ្ជាក់ជូនខាងលើ ខ្ញុំសូមជម្រាបជូន​សាធារណជន​បានជ្រាបថា៖ ក្នុងករណីស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែ​ឈាន​ដល់​ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។